ព័ត៌មានទូទៅអំពីសាលា


សាលាខែមប្រ៊ីជ គឺជាសាលាមួយបង្កើតឡើងផ្អែកលើគោលការណ៍នៃ វិន័យ គុណភាព  ភាពជោគជ័យ គុណធម៌ មនុស្សធម៌ និងភាពជាអ្នកដឹកនាំ។ សាលាខែមប្រ៊ីជ ដើរ​ស្រប​ជាមួយ​កម្មវិធី​សិក្សា​បែបចក្រភពអង់គ្លេស ដែល​អាច​ផ្តល់​ឲ្យ​សិស្ស​នូវចំណេះដឹង ផ្នែកបញ្ញា ស្មារតី សីលធម៌រស់នៅ និងកាយសម្បទា ។ សិក្សា​ជាមួយ​ សាលាខែមប្រ៊ីជ សិស្សានុសិស្ស​នឹង​រៀន​ចេះ​នូវ​ការគោរព​ចំពោះ​គ្នា​ទៅ​វិញទៅមក ចេះអត់អោន អធ្យាស្រ័យ​គ្នា ទៅវិញទៅមក ដោយមិនរើសអើង សាសនា ជាតិសាសន៍​ ឋានៈ ។ សិស្សានុសិស្ស ចម្រើន​វ័យ​ឡើង​ជា​មនុស្ស​ពេញ​លក្ខណៈ​ដែល​ត្រូវ​ការ​ការ​អប់រំ ដែល​អាច​ជួយ​បំពេញ តម្រូវការ​របស់​ពួកគេ ទាំងពេលបច្ចុប្បន្ន និង​អនាគត ។

សាលាខែមប្រ៊ីជ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៣ ដែលមានទីតាំងនៅក្នុង វិទ្យាល័យ ជាស៊ីម តាកែវ ក្រោមគំនិត ផ្តួចផ្តើមរបស់លោកបណ្ឌិត ផូ កែវរស្មី  ដែលធ្លាប់មានបទពិសោធន៍ ក្នុងការគ្រប់គ្រង និងសិក្សាពីបរទេស  ហើយមាន ឆន្ទៈចង់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ទិសដៅ​លើក​កម្ពស់​វិស័យ​អប់រំ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ ដើម្បីឈានទៅ កាត់បន្ថយភាពក្រីក្រ នៅកម្ពុជា ។

សាលាខែមប្រ៊ីជ អនុវត្តកម្មវិធីអប់រំ អនុវត្ត​កម្មវិធី​អប់រំ​ភាសា​អង់គេ្លសតាមស្តង់ដារ គុណភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និង​អន្តរជាតិ ពីកម្រិតមតេ្តយ្យ ដល់កម្រិតខ្ពស់ ។ សាលារៀនបានរៀបចំ សេវាគាំទ្រជាច្រើន ដែលជួយជំរុញគាំទ្រដល់ការសិក្សា របស់សិស្ស​គ្រប់រូប​រួមមាន ទីធ្លា និងឧបករណ៍កម្សាន្ត  លើសពីនេះទៅទៀត សាលាខែមប្រ៊ីជ ដើម្បី​ធានា​ឲ្យ​បាន​នូវ​គុណភាព​សម្រាប់​សិស្សានុសិស្ស​សាលារៀន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​លើ ទំនាក់ទំនង រវាងសាលារៀន និងមាតាបិតា ឬ​អាណាព្យាបាល និងមជ្ឈដ្ឋានក្នុងសង្គម រៀងរាល់ដំណាច់វគ្គ ឬ​ឆមាសសិក្សា សាលារៀន​នឹង​បញ្ជូន​របាយការណ៍​សិក្សា​ជូន​មាតាបិតា ឬ​អាណាព្យាបាល ដើម្បី​ឲ្យ​បាន​ជ្រាប​ពី​លទ្ធផល​នៃ​ការសិក្សា វត្តមាន និងបម្រែបម្រួលនានារបស់សិស្ស ។ ការជួបប្រជុំ​ពិភាក្សា​យោបល់​គ្នា​រវាង សាលារៀន និង​អាណាព្យាបាល​នឹង​ត្រូវ​បាន​រៀបចំ​ឡើង ជាពិសេស​ទៅ​ទៀត​នោះ ជារៀងរាល់ឆ្នាំ ។ លើសពីនេះ​ទៅទៀតសាលាខែមប្រ៊ីជ ​នឹង​បរិច្ចាក ប្រាក់​ចំណេញ​មួយ​ផែ្នក សម្រាប់​រួម​ចំណែក​អភិវឌ្ឍ វិស័យអប់រំ សេវា​សុខភាព និង​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់ឃុំ-សង្កាត់ ដែលសាលារៀនឈរទីតាំង ។

សូមអរគុណ  !


Cambridge School is a school based on principles of discipline, quality, success, virtue, charity and leadership. The Brooklyn School works in conjunction with the UK curriculum that provides students with intellectual, moral, living, and physical education. Studying with Cambridge School, students will learn to respect each other and be tolerant of each other, regardless of religion, ethnicity, or status. Elderly growers are full of people who need education that will meet their needs both now and in the future.

Cambridge School was founded in 2003, located in the Chea Sim Takeo High School under the initiative of Dr. Pho KevRaksmey experienced in managing and studying abroad and are willing to join with the government in the direction to improve education and economic development in order to reduce poverty in Cambodia .

Cambridge School implements programs of English Language Education in accordance with the quality standards of the Ministry of Education, Youth and Sport of the Kingdom of Cambodia and international from high school to high level. The school has organized a variety of support services that support student learning, including playground and gaming facilities. In addition, Cambridge School is committed to ensuring quality for students, schools are paying close attention to the link between school and parent / guardian and social environment. Every semester or semester of the school Learning will submit a report to the parent or guardian to be learned from the results of studies and changing students' presence. School and guardian consultation meetings will be held specially every year. Additionally, Cambridge School will provide a partial contribution to contribute to the development of the education, health services and infrastructure projects of the communes where the school is located.
.

Thank!!

No comments:

Post a Comment